(ចាកាតា)៖ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពិន បានយល់ព្រមរួមដៃគ្នាកម្ចាត់ក្រុមឧទ្ទាម អាប៊ូ សាយយ៉ា (Abu Sayyaf) ដែលតែងតាំងរាតត្បាតយ៉ាងខ្លាំងនៅហ្វីលីពិន ជាពិសេសគឺនៅច្រកព្រំដែនសមុទ្រអន្តរជាតិរវាងប្រទេសទាំងបី នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា។
នៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពិន នៅក្នុងទីក្រុង Yogyakarta នាថ្មីៗនេះ បានឲ្យដឹងថា ក្រុមឧទ្ទាម អាប៊ូ សាយ បានចាប់ជំរិតនាវិកឥណ្ឌូនេស៊ី ចំនួន ១០នាក់ នៅភាខាងត្បូងនៃប្រទេសហ្វីលីពិន ហើយនៅមុននេះ ក្រុមឧទ្ទានដែលបានកកើតជាង ពីរទសវត្សរ៍មកហើយនោះ បានចាប់ជំរិតមនុស្សប្រមាណ ១៩នាក់ ក្នុងនោះមានបរទេសផងដែរ។
កាលពីសប្ដាហ៍មុននេះ ក្រុមឧទ្ទាម អាប៊ូ សាយ បានចាប់កាត់ក្បាលជនជាតិកាណាដា ស្ថិតនៅភាគខាងត្បូងកោះ Jolo ដែលបញ្ហាអស់ទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពិន ដូច្នេះហើយទើបពួកគេសម្រេចរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនេះ រហូតដល់ដំណាក់កាលចុងក្រោយ៕