(ភ្នំពេញ)៖ លោក ព្រហ្ម រស់ចន្ត្រា អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានផ្ញើលិខិតជូនពរមហាឧបាសក លៀង អេង និងមហាឧបាសិកា ចាន់ នាង ដែលលោកទាំងពីរ ត្រូវជាមាតាបិតាបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលទទួលបានព្រះរាជប្រកាសនីយប័ត្រ គណសង្ឃ ពុទ្ធសាសនាកម្ពុជា ត្រូវបានផ្ដល់នូវគោរម្យងារជាមហាពុទ្ធសាសនូបត្ថម្ភក៏។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ខាងមុខនេះ សូមលោកទាំងពីរ មានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវ អាយុយឺនយូរ និងសម្រេចបានជោគជ័យ ត្រចះត្រចង់ថ្មីៗថែមទៀត។ សូមលោកទាំងពីរ ព្រមទាំងបុត្រី ជាទីស្រលាញ់ សមប្រកបតែសេចក្តីសុខ សេចក្ដីចម្រើន ព្រមទាំងទទួលបានពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕