តន្ត្រីស្រាបៀរ LEO បានមកដល់ខេត្តសៀមរាប ជាមួយនឹងការប្រគល់រង្វាន់ជូនអ្នកឈ្នះ ក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត
07-05-2016 12:52
(ភ្នំពេញ)៖ បន្ទាប់ពីការប្រគំតន្ត្រីនៅតាមបណ្តាខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេសរួចមក ស្រាបៀរ លីអូ បានមកដល់ចុងកៅស៊ូ នៃខេត្តសៀមរាប ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ ដោយមានការ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HD TV ព្រមទាំងមានវត្តមានកំពូលតារាល្បីៗ ដូចជា អ្នកនាង ពេជ្រ សុភា កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ក៏ដូចជាតារា ហង្សមាសជាច្រើនរូបទៀត ដែលផ្តល់ជូននូវ ការសម្តែង និងក្បាច់រាំ ដែលទាក់ទាញ ទស្សនិកជន ជាច្រើនឲ្យសប្បាយហ៊ោកញ្ជ្រៀវ ច្រៀងរាំទៅតាមតារាចម្រៀងរបស់យើង។
ក្នុងឱកាសនេះដែរ ស្រាបៀរ លីអូក៏បានប្រគល់ រង្វាន់ដល់អ្នកឈ្នះរង្វាន់ ពីកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតជាច្រើនរូប នៅលើឆាកប្រគំតន្រ្តី ដូចដែលធ្លាប់បានធ្វើកន្លងមកនៅទីក្រុង ភ្នំពេញ និងនៅខេត្តបាត់ដំបង។
អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស រហូតដល់បំណាច់ឆ្នាំ ២០១៦នេះ ដោយគ្រាន់តែ គាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ iPhone រង្វាន់ជាសាច់ប្រាក់ និងរង្វាន់ស្រាបៀរ លីអូ ជាច្រើនរង្វាន់ទៀត៕