(ភ្នំពេញ)៖ ក្រុមការងារចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានលោក អ៊ាង សុផល្លែត ជាប្រធាន បានរៀបចំចងក្រងរឿងនិទានមួយ បំណងផ្តល់ជាគតិអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បែងចែកឱ្យបានច្បាស់លាស់រវាងគុណ និងទោស ជាពិសេសកុំឃើញការធ្វើល្អរបស់គេមួយថ្ងៃ បែរជាប្រល័យគុណរបស់អ្នកដែលបានធ្វើលើខ្លួនពេញមួយជីវិតមកហើយនោះ។

រឿងនិទានដែលផ្តល់ជាគតិអប់រំនេះ មានចំណងជើងថា «គុយទាវពីរចាន់ បែរជាថ្លៃជាងគុណម្តាយ»។ រឿងនិទាននេះ បានលើកឡើងកូនប្រុសម្នាក់ ព្រោះតែអន់ចិត្តនឹងម្តាយមិនទិញម៉ូតូ ក៏សម្រេចចិត្តរត់ចេញពីផ្ទះ។ លុះដើរដាច់សង្វែងអត់បាយក្រហាយទឹក ដាច់ចិត្តសុំគុយទាវនៅផ្ទះអ្នកលក់គុយទាវម្នាក់បរិភោគបំពេញក្រពះ។

ម្ចាស់ហាងគុយទាវ បានផ្តល់គុយទាវពីរចាន់ឱ្យបរិភោគចម្អែតក្រពះ។ ដោយអំណាចស្រេកឃ្លានកូនប្រុស ដែលរត់ចោលផ្ទះនេះ បានថ្លែងទាំងទឹកភ្នែកអរគុណបុរសម្ចាស់ហាងគុយទាវ ហើយបានពោលពាក្យអរគុណ និងចាត់ទុកបុរសជាម្ចាស់ហាងគុយទាវនោះថា ជាអ្នកមានគុណខ្លាំងបំផុតចំពោះខ្លួន។

បុរសជាម្ចាស់ហាងគុយទាវ ដែលបានស្តាប់ដឹងរឿងថា បុរសជាកូនប្រុសខឹងម្តាយមិនទិញម៉ូតូ ហើយរត់ចេញពីផ្ទះនេះ បានពោលតបថា ត្រឹមគុយទាវពីរចាន់ចាត់ទុកថាមានគុណបំផុត ចុះម្តាយដែលបានចិញ្ចឹមបីបាច់មួយជីវិតមកហើយនោះ អត់មានគុណទេឬ? សំណួរនេះ បានធ្វើឱ្យបុរសជាកូនរត់ចោលផ្ទះ ក៏ចាប់ផ្តើមភ្ញាក់រលឹក និងបានយល់ពីកំហុសឆ្គងរបស់ខ្លួនផងដែរ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្នុងជីវិតរបស់មនុស្សយើងនេះ ពេលខ្លះងាយនឹងដឹងគុណចំពោះគុណតិចតួច ដែលអ្នកដទៃធ្វើលើខ្លួន តែភ្លេចនូវគុណឪពុកម្តាយ និងញាតិជុំវិញខ្លួន បានធ្វើពេញមួយជីវិតលើខ្លួន។

សម្រាប់លោក អ៊ាង សុផល្លែត រឿងនេះ ក៏ចង់ផ្តល់ជាគតិអប់រំ ដល់ប្រជាពលរដ្ឋក្នុងការវាយតម្លៃរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយដទៃ។ លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានប្រឹងប្រែងក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ខិតខំដឹកនាំ និងកសាងសង្គមជាតិឱ្យជួបសុខសន្តិភាព ជួបភាពសុខដុមរមនា និងការរីកចម្រើន តែបែរជាប្រជាពលរដ្ឋខ្លះ បានមើលរំលង ហើយសម្លឹងឃើញត្រឹមពាក្យសន្យា និងការធ្វើប្រជាភិថុតិ របស់គណបក្សនយោបាយមួយចំនួនទៅវិញ។

លោក អ៊ាង សុផល្លែត សង្ឃឹមថា តាមរយៈរឿងអប់រំនេះ នឹងផ្តល់ជាគតិដល់ប្រជាពលរដ្ឋក្នុងការគិតពិចារណា និងបែងចែកឱ្យបានច្បាស់រវាងគុណ និងទោស ចៀសវាងការសម្រេចចិត្តខុសចោលអង្ករ ទៅចាប់អង្កាម បោះចោលអ្នកនាំជាតិសាន្តត្រាណ ហើយទៅចាប់យកអ្នកបានត្រឹមប្រជាភិថុតិ៕

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃរឿងនិទាន ដែលរៀបចំឡើងដោយក្រុមការងារចុះជួយស្រុកអូររាំងឪ៖