Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេស្ប៉ាញ រាយការណ៍ថា មានករណីដំបូងនៃទារកកើតមក មានក្បាលតូចខុសពីធម្មតា សង្ស័យពាក់ព័ន្ធនឹងវីរ៉ុស Zika

07-05-2016 11:43

(អេស្ប៉ាញ)៖ មន្ត្រីសុខភាព នៅតំបន់ Catalonia ប្រទេសអេស្ប៉ាញ បានរាយការណ៍ថា មានករណីដំបូង នៃទារកកើតមកមានក្បាលតូចខុសពីធម្មតា នៅក្នុងប្រទេសរបស់ខ្លួន ជាទារកដែលកើតមកពីស្ត្រីម្នាក់ ដែលមានផ្ទុកវីរ៉ុស Zika នេះបើតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ។

ក្រុមអាជ្ញាធរបានឲ្យដឹងថា គ្រប់ករណីនៃអ្នកផ្ទុកទាំងអស់ ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះ ១៣នាក់ ត្រូវបានរកឃើញថា បានឆ្លងមេរោគ មកពីមនុស្សផ្សេងទៀត ដែលមកពី ឬក៏បានទៅបណ្តាប្រទេសដែលរងផលប៉ះពាល់ នៅតំបន់អាមេរិកឡាទីន។

ជាសរុបមានមនុស្សចំនួន ១០៥នាក់ បានផ្ទុកវីរ៉ុស Zika ដែលកើតចេញពីសត្វមូស នេះបើតាមស្ថិតិពីក្រុមមន្ត្រី បានឲ្យដឹងនៅថ្ងៃទី០៣ ខែឧសភា៕