(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់រថយន្តសេរីទំនើប ចំនួន២គ្រឿង ដែលគ្មានពន្ធនៅថ្ងៃទី៧ ខែឧសភាឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។
ការចុះឃាត់រថយន្តសេរីទំនើបទាំង២គ្រឿងនេះ បានធ្វើឡើងក្រោយទទួលបានព័ត៌មានថា រថយន្តល្មេីសពាក់ស្លាកលេខ និង បិទលតាប័ត្រក្លែងក្លាយ។ សាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស៕