(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ លោក សុខ លូ អនុប្រធានគណក្សខេត្ត ប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្តកំពង់ធំ បានអព្ជើាញជាអធិបតីក្នុងពិធីប្រកាស ទទួលសកម្មជនភូមិ-ឃុំ នៅទូទាំងស្រុក សណ្តាន់ ខេត្តកំពង់ធំ។
យុវជនទាំង៨៤ភូមិ និង៩ឃុំ នៃស្រុកសណ្តាន់ ដែលកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ផ្ទៃក្នុងបក្សមានចំនួនសរុប ៥០២នាក់។
លោក សុខ លូ បានប្រាប់សកម្មជនយុវជនទាំងអស់ ឲ្យបានយល់ដឹងអំពីប្រវត្តិគណបក្ស អំពីការតស៊ូរបស់បុព្វបុរសក្នុងបក្សពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះ។
យុវជនទាំងអស់បានប្តេជ្ញាការពារសន្តិភាព ស្ថេរភាពនយោបាយនិងសមិទ្ធិផលនានា របស់គណបក្សប្រជាជនកម្ពុជាអោយនៅ ស្ថិតស្ថេរយូអង្វែង ប្តេជ្ញាដើរតាមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ និងប្រឆាំងដាច់ខាតរាល់ទង្វើដែល ប៉ុនប៉ងនាំមកនូវចលាចល និងទាញសង្គមជាតិឲ្យដើរថយក្រោយ។
យុវជនក៏បានប្តេជាផងដែរនិងធ្វើជាគំរូក្នុងភូមិ ឃុំរបស់ខ្លួន ហើយនិងប្រែក្លាយខ្លួនជាកម្លាំងចលករដើម្បីនាំជ័យជំនះ ជូនគណបក្សប្រជាជន កម្ពុជា នៅពេលបោះឆ្នោតខាងមុខនេះព្រោះថា មានតែគណបក្សប្រជាជនទេដែលដឹងសុខទុក្ខពិតប្រាកដរបស់ប្រជាជន នៅជាមួយ ប្រជាជនរហូតតាំងពីអតីតកាល បច្ចុប្បន្នកាលនិងទៅអនាគត៕