(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញវីដេអូវិភាគមួយដោយមានប្រធានបទថា «ពេលឃើញសង្គ្រាមទើបយល់អត្ថន័យអរគុណសន្តិភាព»។
វីដេអូវិភាគនេះ ត្រូវបានផលិតឡើងស្របពេលដែលសង្គ្រាមកំពុងផ្ទុះនៅអ៊ុយក្រែន ដែលកើតឡើងដោយការវាយប្រហារដោយកងទ័ពរុស្ស៉ី។ បន្ទាប់ពីមានការផ្ទុះសង្គ្រាមនេះ ប្រធានាធិបតី អ៊ុយ ក្រែន គឺលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី បានស្រែកទាមទារសន្តិភាព ដោយលោកលើកឡើងថា សន្តិភាពជាអាទិភាពសំខាន់ជាងគេបង្អស់នៅអ៊ុយក្រែន ខណៈដែលពាក្យនេះ មេដឹកនាំកម្ពុជា បានដាក់ចេញជាសារនយោបាយរាប់ឆ្នាំមកកន្លងមក៕
ខាងក្រោមនេះជាវីដេអូវិភាគ របស់អង្គភាពប្រតិកម្មរហ័ស ក្រោមប្រធានបទ៖ «ពេលឃើញសង្គ្រាមទើបយល់អត្ថន័យអរគុណសន្តិភាព»