(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ ISPP ៣៣នាក់ និងលោគ្រូអ្នកគ្រូបាន ធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន The River ដើម្បីស្វែងយល់ពីវិស័យសំណង់នៅកម្ពុជា និង ដំណើការសាងសងរបស់គម្រោង Center City Takhmao ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមសិស្សានុសិស្ស បានធ្វើដំណើទៅកាន់ ទីតាំងគម្រោងផ្ទាល់ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយទន្លេបាសាក់នៃក្រុងតាខ្មៅ គម្រោង The River គ្របដណ្តប់លើផ្ទៃដីទំហំ ១៥,៤៦៣មែត្រការ៉េ និងមានសួនច្បារព័ទ្ទជុំវិញទំហំ ១០,៦៦៨ ម៉ែត្រការ៉េ ។

គម្រោងនេះនឹងក្លាយជាអាគារ ដ៏ធំស្គឹមស្គៃទីមួយនៅក្រុងតាខ្មៅ ដែលមានរចនាបថស្ថាប័ត្យកម្មទំនើប ជាមួយនឹងអគារភ្លោះ កម្ពស់ ២៧ជាន់ ដែលក្នុងនោះរួមមាន ផ្ទះ និងអគារពាណិជ្ជកម្មចំនួន ៦៨ល្វែង និងខុនដូរចំនួន៤៨៤យូនីត និងមានកន្លែងកំសាន្តជាច្រើនដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ និងកន្លែងក្មេងលេងជាដើម ។

បន្ទាប់ពីធ្វើទស្សនកិច្ច សិក្សាផ្ទាល់នៅការដ្ឋានសាងសង់ និងមើលអគារតាំងបង្ហាញរួចរាល់ហើយ ក្រុមសិស្សានុសិស្ស ក៏បានបន្តមកទស្សនាផ្ទះគំនូររបស់ក្រុមហ៊ុន នៅការិយាល័យកណ្តាលនៅតាមបណ្តោផ្លួវ ព្រះនរោត្តម  ដែលកំពុងសាងសង់ដែលគ្រោងនឹងដាក់សម្ពោធ តាំងបង្ហាញឆាប់ៗខាងមុខនេះ ៕