(ភ្នំពេញ)៖ គ្មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នោះទេ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានតែអ្នករងរបួសធ្ងន់ ៥នាក់ និងរបួសស្រាល៦នាក់ នេះបើយោងតាមកាចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង, រថយន្តធុនតូច៣គ្រឿង, ថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៣លើក, ស្រវឹង២លើកក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់៣នាក់។
នៅថ្ងៃម្សិលមិញនេះផងដែរ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៤,៧៥៦ គ្រឿង, អប់រំ២,០០៦ គ្រឿង, ពិន័យ២,៧២៩ គ្រឿង ៕