(ព្រៃវែង)៖ បាតុភូតខ្យល់កន្រ្តាក់ នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមឃុំមួយចំនួន របស់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបំផ្លាញផ្ទះអ្នកស្រុកទាំងដួលរលំទាំងស្រុង និងរបើុកដំបូលចំនួន៦ខ្នង ហើយបានសម្លាប់បុរសម្នាក់ និងរបួស៦នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉ែន សីុប៊ន មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា នៅល្ងាចមិញ មានភ្លៀងខ្យល់កន្ត្រាក់ដួលរលំផ្ទះចំនួន២ខ្នង និងបើុងដំបូល៤ខ្នង។
លោកមេបញ្ជាការបានបន្តទៀតថា ឃុំកន្សោមអក រលំផ្ទះ១ខ្នង មនុស្សរងគ្រោះ៧នាក់ ក្នុងនោះ (ស្លាប់ម្នាក់ ធ្ងន់២នាក់ និងស្រាល៤នាក់)។
ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ វ៉ា សាវី ភេទអាយុ៣៩ឆ្នាំ រស់នៅឃុំប្រាសាទ បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ ឃុំព្រៃឈរ រលំដូលផ្ទះ១ខ្នង និងបើុងដំបូល៣ខ្នង និងឃុំចាម បើុងដំបូល១ខ្នង៕