(កណ្ដាល)៖ យុវជនម្នាក់បានបើករថយន្តកែច្នៃដឹកខ្សាច់ ឡើងច្រាំងទន្លេតែឡើងមិនរូច ក៍បានរអិលថយក្រោយវិញ ក្រឡាប់កិនចំពីលើខ្លួនឯង បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២១៦នេះ នៅចំណុចផ្លូវស្កា ស្ថិតនៅភូមិព្រែកចារ ឃំុសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។
បើតាមលោកវរៈសេនីយ៍ទោជា ថុលអធិការនគរបាលស្រុកល្វាឯម បានអោយដឹងថាជនរងគ្រោះមានឈ្មោះ ថា ថុល ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបររសុីបើករថយន្តដឹកដី.ដឹកខ្សាច់ លក់តាមផ្ទះមានស្រុកកំណើត នៅខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិបឹងផ្សោត ឃំុពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។
លោកអធិការស្រុកបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តកែច្នៃដឹកខ្សាច់ពីមាត់ទន្លេ យកទៅលក់អោយអ្នកស្រុក នៅតាមផ្ទះ។ លុះមកដល់ត្រង់ចំណុចកើតហេតុបានបើករថយន្តឡើងផ្លូវធំ (អកស្រើ) តែឡើងមិនរួចក៍បានរអិលថយក្រោយវិញ ស្រាប់តែជនរងគ្រោះជាន់ហ្គែរបន្ថែម ធ្វើអោយរថយន្តក្រឡាប់បោកជនរងគ្រោះ ទៅចិញ្ចើមផ្លូវហើយរថយន្តក៏សង្កត់ពីលើ បណ្តាលស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចចុះ ទៅកន្លែងកើតហេតុធ្វើការពិនិត្យសព ហើយក៍បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះវាជាករណីដែលបង្កឡើង ដោយជនរងគ្រោះខ្លួនឯងតែប៉ុណ្ណោះ៕