(កំពង់ធំ)៖ លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ និងសហការី បានចុះសួរសុខទុក្ខបងប្អូនចំនួន២១គ្រួសារ នៅឃុំបាក់ស្នា ដែលជួបការលំបាក នៅឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ជាមួយការស្វាគមន៍ ប្រកបដោយទឹកចិត្តសប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូននាឱកាសនោះ លោក អ៊ួង សារឿន បានបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរ ចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយបញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងស្វែងយល់ពីសំណូមពរតម្រូវការរបស់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងគោលបំណងដើម្បីបានជាមូលដ្ឋានរួម សម្រាប់ធ្វើការដោះស្រាយ រាល់បញ្ហា ដើម្បីបង្កើនភាពស្និទ្ធស្នាល ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកបានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសតំណាងដែលយើងពេញចិត្ត ហើយដឹកនាំសហគមន៍យើង ឲ្យទទួលបានការរីកចំរើន។
ការបោះឆ្នោតជាសិទ្ធិនយោបាយ និងជាការទទួលខុសត្រូវដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប ហើយប្រជាពលរដ្ឋ អនុវត្តន៍សិទិ្ធ នៃការគ្រប់គ្រងអំណាចដោយខ្លួនឯងតាមរយៈការបោះឆ្នោត ព្រោះនៅក្នុងសង្គមប្រកាន់ប្រជាធិបតេយ្យ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស ជាម្ចាស់សិទ្ធិអំណាច ជាអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតាមការពេញចិត្ត និងតាមឆន្ទៈរបស់ខ្លួន។
លោក អ៊ួង សារឿន បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ជាតិ និងសហករមូលដ្ឋាន ឬអ្នកដឹកនាំនៅកម្ពុជា ការអនុវត្តន៍គោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានលក្ខណៈជាសកលផង និងមានលក្ខណៈអសកលផង។
លោកក៏បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចូលរួមអនុវត្តវិធានការ ក្នុងយុទ្ធនាការការពារជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាស ស្ដីអំពីការអនុវត្តវិធានការ ៣កុំ៣ការពារ របស់យើងទាំងអស់គ្នាផងដែរ៕