(ភ្នំពេញ)៖ ថ្មីៗនេះ ហាងការហ្វេ ខូស្តារ កម្ពុជា (Costa Coffee Cambodia) មានផ្តល់ជូននៅរសជាតិថ្មី ចាប់ពីថ្ងៃទី ០១ ឧសភា ២០១៦ នេះតទៅ នៅគ្រប់សាខារបស់ហាងកាហ្វេខូស្តារ ក្នុងព្រះរាជាណាចក្រកម្ពុជាទំាងអស់។
ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាពេលខាងមុខនេះ ហាងកាហ្វេខូស្តារ កម្ពុជា បានណែនំា នូវភេសជ្ជៈរសជាតិ ត្រជាក់ ៣ប្រភេទគឺ រសជាតិក្រូចឆ្មារ រសជាតិស្វាយជាមួយដូង និងរសជាតិផាសិននិងម្នាស់។
រាល់ការជាវទំាងអស់លោកអ្នកអាចជ្រើសរើសនូវ រសជាតិ៣ផ្សេងគ្នា។ ប្រភេទភេសជ្ជៈទីមួយ គឺ រសជាតិក្រូចឆ្មារ (Key Lime Frostino) ជាភេសជ្ជៈក្រលុកដែលមានរសជាតិឈ្ងុយក្រូចឆ្មារ និងមានគ្រាប់សូកូឡានៅពីខាងលើ។ ប្រភេទភេសជ្ជៈទីពីរ គឺ រសជាតិស្វាយជាមួយដូង(Mango Coconut Frostino) ជាភេសជ្ជៈក្រលុកជាមួយខ្ទិះដូងជាមួយស្វាយ ដែលលោកអ្នកអាចទំពារបាន រសជាតិនេះពិសេសសម្រាប់អ្នកដែលចូលចិត្តមានរបស់ទំពារនៅក្នុងមាត់បន្ទាប់ពីបានប៊ឺតរជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា។ សម្រាប់រសជាតិចុងក្រោយ គឺ រសជាតិផាសិននិងម្នាស់ (Passion Pineapple Frostino) ក៏ជាភេសជ្ជៈដែលក្រលុកជាមួយខ្ទិះដូងជាមួយផាសិន ដែលលោកអ្នកអាចទំពារបាន រសជាតិនេះពិសេសសម្រាប់អ្នកដែលចូលចិត្តមានរបស់ទំពារនៅក្នុងមាត់បន្ទាប់ពីបានប៊ឺតរជាតិដ៏ឈ្ងុយឆ្ងាញ់របស់ ក្លិនផាសិន និងនំរសជាតិម្នាស់ដាក់ខាងលើ ដែលធានាថា ឆ្ងាញ់ជាប់មាត់បំភ្លេចមិនបាន។
ជាមួយគ្នានេះដែរ ហាងកាហ្វេខូស្តារ មានផ្តល់ជូនការលេងល្បែងតាម ប្រពន្ធ៍បច្ចេកវិទ្យា (Online Festive game “ Cracker” ) ដោយលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ www.merrycostachristmas.com ហើយ Login ភ្ជាប់ នឹង គណនី ហ្វេសប៊ុករបស់លោកអ្នក ឫក៏គ្រាន់តែភ្ជាប់ទៅនឹងគណនីអ៊ីម៉េល នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ពីខូរស្តាកាហ្វេ រួចបង្ហាញរង្វាន់ដែលលោកអ្នកទទួលបានទៅកាន់សាខារបស់ខូរស្តា កាហ្វេ ដែលនៅជិតលោកអ្នកបំផុត។ សូមសួរបុគ្គលិករបស់ហាងកាហ្វេខូស្តារ ទាំងអស់សំរាប់វិធីលេងonline game នេះ។
បច្ចុប្បន្ន ហាងកាហ្វេខូស្តារ កម្ពុជា មានចំនួន ៦ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ហាងកាហ្វេខូស្តារ បឹងកេងកង, ហាងកាហ្វេខូស្តារ សាកលវិទ្យាលយ័ភ្នំពេញអន្តរជាតិ(PPIU), ហាងកាហ្វេខូស្តារ មាត់ទន្លេ, ហាងកាហ្វេខូស្តារ អ៊ីអនម៉ល់, ហាងកាហ្វេខូស្តារ សៀមរាប, ហាងកាហ្វេខូស្តារ អាកាសយានដ្ឋានភ្នំពេញ អន្តរជាតិ និងហាងកាហ្វេខូស្តារ អាកាសយានដ្ឋានសៀមរាប។
គួររំលឹកថា ហាងកាហ្វេខូស្តារ មានចំនួន ១៧៥៥ហាង នៅចក្រភពអង់គ្លេស និងមានជាង ១០០០ហាងនៅប្រទេសផ្សេងៗទៀត។ ហាងកាហ្វេខូស្តារ មានការរីកចម្រើនជាងគេនៅ ចក្រភពអង់គ្លេស និងជាប់ចំណាត់ថ្នាក់លេខ ១ នៅចក្រភពអង់គ្លេស ត្រូវបាននំាចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៉ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ព្រមទំាងមានចែកចាយនូវផលិតផលល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា ដឹភីហ្សា ខមផេនី (The Pizza Company) ប៊ីប៊ីឃ្យូ (BBQ) ការ៉េមស្វិនសិន (Swensen’s) និង ការ៉េមដេរីឃ្វីន(DQ)។