(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៨.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,០ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១សែននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ៩,៣៨៦,៤៨៩នាក់ (ស្លាប់ ៤២,៤១៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០០៥,៦៤៦នាក់ (ស្លាប់ ១៥៤,៨៨២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,១៦៧,៤១៨នាក់ (ស្លាប់ ៣៤,៩០៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៧,៦១៦នាក់ (ស្លាប់ ៥៩,០៣៨នាក់)
* ថៃ ឆ្លងចំនួន ៣,៦០០,៧៨៧នាក់ (ស្លាប់ ២៥,០៤៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០៨៥,០៩៤នាក់ (ស្លាប់ ១,២៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,២៧៥នាក់ (ស្លាប់ ១៩,៤៣០នាក់)
* ទ្បាវ ឆ្លងចំនួន ១៧១,៤៣៩នាក់ (ស្លាប់ ៦៦៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៥៥៣នាក់ (ស្លាប់ ៣,០៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣២,៩៨១នាក់ (ស្លាប់ ២០៦នាក់)៕