(ភ្នំពេញ)៖ ជាការយកចិត្តទុកដាក់ដល់កងកម្លាំង ក្នុងការពារសុខសវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌចំការមន លោក យិន សាន អធិការដ្ឋានខណ្ឌចំការមន តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ផ្ដល់ឯកសណ្ឋានឈុតខ្មៅ ជូនដល់កងកម្លាំសរុប៨០កំប្លេរ និងម៉ាសចំនួន១០០០ម៉ាស។
ក្នុងឱកាសនោះ លោកអធិការ ក៏បានផ្ដល់អាវសុីវិលជូនដល់កងកម្លាំង ៨០អាវ ដោយមានកងកម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន៥ និងផ្នែកសណ្ដាប់ធ្នាប់សាធារណ: និងកម្លាំងអន្តរាគមន៍អធិការដ្ឋានខណ្ឌ។
លោក យិន សាន បានប្រាប់ទៅកងកម្លាំងចំណុះអធិការដ្ឋានថា ត្រូវយកចិត្តទុកដាក់ទៅកសរពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ ចេញកម្លាំងល្បាត ដើម្បីបង្ការបទល្មើសផ្សេងៗ។ ជាមួយគ្នានោះ លោកអធិការ ក៏បានអំពាវនាវដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាសុខភាព និងការពារការឆ្លងជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីអូមីក្រុង ពិសេសអនុវត្តនូវវិធានការពារ ៣កុំ ៣ការពារ ជំងឺឆ្លងមកខ្លួនយើង និងគ្រួសារ៕