(ភ្នំពេញ)៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលក្លែងបន្លំជា «រដ្ឋលេខាធិការ»ក្រសួងមួយ ហើយឆបោកប្រាក់ពីពលរដ្ឋចំនួន៩ពាន់ដុល្លារ។
បុរសរូបនោះ មានឈ្មោះ ទ្រី សារិទ្ធិ ហៅ ឈុន ហុងលី ត្រូវបានតុលាការចោទប្រកាន់ពីបទមួយចំនួនក្នុងនោះមានដូចជា ក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសាសាធារណ:ក្លែង , ឆបោក និងប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគបាល ឬយោធាជាដើម ដោយអនុវត្តតាមបញ្ញត្តិមាត្រា៦២៩ ,មាត្រា៦៣០ ,មាត្រា៣៧៧, មាត្រា ៣៧៨, និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។
លោក ទ្រី សារិទ្ធិ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
បើតាមសមត្ថកិច្ច បទល្មើសរបស់លោក ទ្រី សារិទ្ធិ គឺបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០២២ និងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២៕