(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសកម្មភាព និងការរៀបចំផ្សេងៗ សម្រាប់កម្មវិធី ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួបលើកទី១៥៣ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា​ មានគ្រប់ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា» ដែលនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

នៅថ្ងៃទី០៨ ខែឧសភាខាងមុខនេះ កាកបាទក្រហមកម្ពុជា នឹងរៀបចំពិធី «ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួបលើកទី១៥៣» ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្រ្តីកាកបាទក្រហមកម្ពុជាទូទាំងប្រទេស​ ចូលរួមផងដែរ៕