(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យស្ដីពីការទទួលស្គាល់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី (ស.ស.ប.គ) ឬហៅជាភាសាអង់គ្លេសថា Samdech Preah Mahasangharajah BOUR Kry University (SBKU)។

សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មាន២ទីតាំង ដែលទីតាំងទី១ ស្ថិតនៅវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទីតាំងទី២ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សាកលវិទ្យាល័យនេះស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នេះដែរ គឺផ្ដល់ការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៥៖
* មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
* មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
* មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
* មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម
* មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងទេសចរណ៍៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖