(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយតម្រូវឱ្យម្ចាស់ ឬនាយករោងចក្រ-សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។

តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការងារក៏បានក្រើនរំឭកដល់ម្ចាស់ ឬនាយករោងចក្ស សហគ្រាស និងកម្មករនិយោជិតទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ និងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩នៅក្នុងសហគមន៍ និងនៅក្នុងរោងចក្រ-សហគ្រាសជាដើម៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖