(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង ដែលបានឧបត្ថម្ភថវិកាចំនួន២២,៥០០ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន៦២៨ខ្នង សម្រាប់អតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ផ្ទះនីមួយៗមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ គ្រឿងបង្គុំធ្វើពីដែក សសរចាក់ស៊ីម៉ង់តិ៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ៣,៥០០ដុល្លារអាមេរិក។ ដោយឡែកបង្គន់អនាម័យដាច់ដោយឡែកមួយទៀតមានតម្លៃ២៧០ដុល្លារអាមេរិក៕