(កំពង់ឆ្នាំង)៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានសហការជាមួយអង្គការសារព័ត៌សន្តិភាព(ACT) បើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌ មានក្នុងខេត្តចំនួន១០រូប និងសហគមន៍កសិកម្មឃុំអញ្ចា ញរូងចំនួន៥រូប អំពីការសរសេរព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានបែបសន្តិភាពនិងអហិង្សា។ វគ្គបណ្តុះបណ្តាលធ្វើឡើង រយៈពេល ២ថ្ងៃ នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើនេះលោក ហ៉ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងទៅកាន់សិក្ខាកាមទាំងអស់ថា ដើម្បីទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទទួលបានចំណេះដឹងក្នុងការសរ សេរព័ត៌មានបែបសន្តិភាព និងអហិង្សា សម្រាប់យកទៅអនុវត្តក្នុងអាជីពជាអ្នកសារព័ត៌មានប្រកបដោយក្រមសីល ធម៌ វិជ្ជាជីវៈជួយប្រជាពលរដ្ឋ និងជួយសង្គមជាតិទទួលសុខសន្តិភាព។
លោកបានបន្តថា កន្លងមកក៏នៅមានអ្នកសារព័ត៌មានមួយចំនួនតូចមិនទាន់យល់ច្បាស់អំពីក្រមសីលធម៌វិជ្ជា ជីវៈ គឺនៅតែបន្តសរសេរព័ត៌មានបែបហិង្សា និងបញ្ឆេះកំហឹង ធ្វើឲ្យមានបញ្ហាដល់ខ្លួន និងដល់សង្គមជាតិ។ លោកសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះនឹងជួយ អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង ឲ្យទទួលបាននូវចំណេះ ដឹងដែលមានសារៈសំខាន់ ដើម្បីយកទៅអនុវត្តជួយដល់ប្រជាពលរដ្ឋ សហគមន៍ និងសង្គមជាតិឲ្យទទួលបានសុខសន្តិភាព។
កញ្ញា ស្រី សុធាវី នាយិកាអង្គការសារព័ត៌មានសន្តិភាព (ACT) នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះក៏បានលើកឡើងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះគឺចង់បានឲ្យអ្នកសារព័ត៌មាន ចេះសរសេរព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានដោយសន្តិភាព ចូលរួមបំប្លែងទំនាស់និងដោះស្រា យទំនាស់ កាត់បន្ថយអំពើហិង្សានៅក្នុងមូលដ្ឋាននិងនៅក្នុងសហគមន៍ដើម្បីប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព៕