(កាណាដា)៖ ធនាគារកាណាដា BMO បានចេញរបាយការណ៍បឋមរបស់ខ្លួនថា ការខាតបង់ ជាទូទៅដែលបង្កឡើងដោយភ្លើងឆេះព្រៃ លេបត្របាក់ទីក្រុង Fort McMurray ដែលជា តំបន់ផលិតប្រេងដ៏សំខាន់នៃខេត្ត Alberta នោះ គឺអាចមានរហូតដល់ ៣,៦ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។
របាយការណ៍ខាងលើនេះ ទទួលបានតាមរយៈការបូកសរុប របស់ផ្នែកធានារ៉ាប់រងក្នុងតំបន់ ហើយវាក៏ជាខាតបង់ធំធេងបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រប្រទេសកាណាដាផងដែរ៕