Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករគណនេយ្យ និងសវនកម្ម ចេញសេចក្តីប្រកាសព័ត៌មាននៃលទ្ធផលផ្សព្វផ្សាយ និងបណ្តុះបណ្តាល ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ

28-03-2022 19:55

(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាល

ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជូនក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនានេះ។

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់នេះ រៀបចំឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកដែលមានការទទួលខុសត្រូវខ្ពស់របស់
ក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ហើយសិក្ខាកាម ដែលបានចូលរួមចំនួន ៧៥ រូប៕

ខាងក្រោមនេះជាចេញសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖