(ភ្នំពេញ)៖ ដើម្បីស្វាគមន៍ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៦ និងដើម្បីលើកស្ទួយ អភិរក្ស និងថែរក្សាវិស័យវប្បធម៌ និងប្រពៃណីជាតិ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធម្មការ និងសាសនា និងអាជ្ញាធរមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ត្រឡាចរយៈពេលចំនួន ២ ថ្ងៃ។

មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តកំពង់ត្រឡាច នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច៕

សូមទស្សនាវីដេអូខាងក្រោម៖