(កុះកុង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជិត៤០០នាក់ បានបន្តចុះពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋចំនួន៤,៩៩៦នាក់ ចំនួន២ស្រុកគឺ ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ដោយឥតគិតថ្លៃ ហើយកម្មវិធីមនុស្សធម៌នេះធ្វើឡើងនៅសាលាបឋមសិក្សា និង អនុវិទ្យាល័យ ហ៊ុន សែន តានូន ភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋដែលពួកគាត់ត្រូវកំណត់មកចាក់វ៉ាក់សាំង។

ការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី ដោយបាននាំអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ការប្រតិបត្តិការងារមនុស្សធម៌នេះមានការសហការជាមួយអាជ្ញាធរ នៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធាន សសយក ខេត្តកោះកុង, លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកោះកុង និងជាប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង, លោក ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្តកោះកុង, លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ, លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធិកម្ពុជាសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការពិគ្រោះជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាថ្ងៃនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោក លេង ផាលី បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំ (ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ) ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖ ខេត្តកោះកុង ចំនួន ០៦លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៨,១៦៥នាក់(ប្រាំបីពាន់ មួយរយ ហុកសិប ប្រាំនាក់) ក្នុងនោះស្រ្តីមានចំនួន ៥,៥២៨នាក់ (ប្រាំពាន់ ប្រាំរយ ម្ភៃ ប្រាំបី នាក់)

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្តលោក ហ៊ុន ម៉ានី បានបន្ថែមថា ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៥៤០លើក និងមានប្រជាពលរដ្ឋចូលរួមចំនួន៥,៧៣៣,៧៤៣នាក់ (ប្រាំលានចិតសិបបីម៉ឺនបីពាន់ប្រាំពីររយសែសិបបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៣,០៣០,៥៨៣នាក់ (បីលានបីម៉ឺនប្រាំរយប៉ែតសិបបីនាក់)។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ១៩២នាក់, ជំងឺស្ត្រីចំនួន៖២៧៥នាក់, ជំងឺផ្លូវចិត្តចំនួន៖១៨៣នាក់,ជំងឺឬសដូងបាតចំនួន៖២៤៧នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ១៧៤នាក់, ជំងឺផ្លូវដង្ហើមចំនួន៖២៩៧នាក់, ជំងឺទឹកនោមផ្អែមចំនួន៖៣៨៦នាក់, អេកូសាស្ត្រចំនួន៖២៤៣នាក់, ជំងឺបេះដូងចំនួន៖១៦៩នាក់, ជំងឺត្រចៀក និងបំពង់ក៖ ២៧៨នាក់, ជំងឺវះកាត់តូចចំនួន៖១២៥នាក់, វិភាគឈាម៖២១៨នាក់, ជំងឺទូទៅចំនួន៖១៥៦៨នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៩៨នាក់ សង្គ្រោះបឋមចំនួន៖២៩៣នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ១២៥៨នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង១៥ រាជធានី-ខេត្ត រួមមាន៖ ខេត្តព្រះសីហនុ ខេត្តពោធិសាត់ ខេត្តកោះកុង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តតាកែវ និងខេត្តកំពង់ធំ ដោយចាក់វ៉ាក់សាំងបានចំនួន ៥,១៥៨,៧៦៦ ដូស (ប្រាំលានដប់ប្រាំម៉ឺនប្រាំបីពាន់ប្រាំពីររយហុកសិបប្រាំមួយដូស)។

សូមជម្រាបថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តតាកែវ និងខេត្តកំពង់ធំ មានចំនួន៩៣០នាក់ កំពុងតែបន្តស្ម័គ្រចិត្តចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយឥតគិតថវិកាបេសកកម្មឡើយ៕