(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រី​រាជកា​ទាំងអស់នៃសាលារាជធានីភ្នំពេញ សូមគោរពជូនពរ និងប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តេច​ទទួលបាននូវកាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ជារៀងដរាបតទៅ។

សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូន និងអបអរសាទរពី៖
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកជំទាវ
ព្រមទាំងមន្រ្តីរាជការ ក្រោមឱវាទទាំងអស់ នៃសាលារាជធានីភ្នំពេញ៕