(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២២នេះ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីប្រកាស សមាជិកបក្សថ្មី ចំនួន១៥០នាក់ ស្រី៨២នាក់។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ សម្បត្តិ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការគណបក្សខណ្ឌព្រែកព្នៅ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីសមាជិកគណៈអចិន្រ្តៃយ៌គណបក្សខណ្ឌ ប្រធាន និងអនុប្រធានក្រុមការងារចុះជួយសង្កាត់ ប្រធាននិងអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មាធិការបក្សសង្កាត់ផងដែរ។

លោក សុខ សម្បត្តិ បានថ្លែងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់សម្តចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដែលជានិច្ចកាល តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស នៅទូទាំងប្រទេស។

លោក សុខ សម្បត្តិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មី ចំនួន១៥០នាក់ ដែលចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។

លោកចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិ។

ក្នុងពិធីនោះ សមាជិកគណបក្សថ្មី ទទួលបាន៖ អាវ និងមួក១សម្រាប់, ក្រមា១, ថវិកា២០០០០រៀល៕