(ភ្នំពេញ)៖ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមជាមួយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ នៃសាលាជម្រះក្តីមួយចំនួនទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបូជាសពលោក អ៊ុ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ។

សពរបស់លោក អ៊ុ សារិទ្ធ ត្រូវបានធ្វើពិធីបូជាតាមប្រពៃណី នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ នៅវត្តកោះពោធិ៍វង្ស ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕