(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម បានអញ្ជើញសំណេះសំណាល និងប្រគល់ឧបករណ៍បំពងសម្លេងចំនួន ១៩គ្រឿង ជូនសាខាបក្សភូមិទាំង១៨ ក្នុងឃុំចំណោម ក្នុងនោះទីស្នាក់ការបក្សឃុំចំនួន០១គ្រឿង ព្រមទាំងសម្ភារមួយចំនួន ដើម្បីទុកប្រើប្រាស់តាមតម្រូវការ។

ក្នុងឱកាសនោះដែរ លោក បោន ប៊ិន បានកោតសរសើរដល់ប្រធានក្រុមការងារចុះជួយភូមិទាំង១៨ ព្រមទាំងប្រធានបក្សឃុំ-ភូមិ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មកន្លងមក ហើយនៅតែបន្តធ្វើសកម្មភាពចុះជួយដោះស្រាយការប្រឈមជូនប្រជាជនក្នុងភូមិសាស្រ្តរបស់ខ្លួនរហូតដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ។

លោក បោន ប៊ិន ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវតែបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕