(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៩នាក់ (ករណីនាំចូល១នាក់ និងសហគមន៍៥៨នាក់), ជាសះស្បើយ៩៧នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ លោក ហ្សេលេនស្គីថា ប្រជាជនអ៊ុយក្រែនត្រូវការសន្តិភាព ខណៈលោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចនៅប៉ូឡូញ

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តឈរជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ

៤៖ សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មដោយមានគោលដៅលើកម្មវិធីមីស៊ីល របស់កូរ៉េខាងជើង

៥៖ សម្ដេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ច រៀបចំរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

៦៖ អូស្រ្តាលី ដាក់ទណ្ឌកម្មលើប្រធានាធិបតីបេឡារុស និងគ្រួសារ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន

៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្ដតម្កល់ «សន្ដិភាព» ជាអាទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា ខណៈអ៊ុយក្រែនកំពុងស្រែករកសន្ដិភាព

៨៖ អង់គ្លេសចោទថា រុស្ស៊ីបញ្ជូនទាហានស៊ីឈ្នួល ទៅកាន់អ៊ុយក្រែន ដើម្បីធ្វើឃាតលោក ហ្សេលេនស្គី

៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ព្រហ្មលិខិតតម្រូវឱ្យសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដែលនាយករដ្ឋមន្រ្តីជប៉ុន ក៏មានជំនឿនេះដែរ

១០៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើអ៊ុយក្រែន មានអត្រាបរាជ័យដល់ទៅ ៦០ភាគរយ, នេះបើតាមមន្ត្រីអាមេរិក

១១៖ សម្តេចតេជោ ហ៊ុន សែន៖ «ការរៀបចំអ្នកបន្តវេន កុំចាំបាច់សួរអាយុប៉ុន្មាន សំខាន់បំផុតធ្វើបាន ឬអត់? ក្មេងមានចំណេះ ចាស់មានពិសោធន៍ ត្រូវនៅធ្វើការជាមួយគ្នា»

១២៖ ចិន ហៅការអះអាងរបស់ NATO ថាខ្លួនគាំទ្រសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាព័ត៌មានក្លែងក្លាយ

១៣៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្តេចនឹងសម្រាកលម្ហែនៅខេត្តព្រះសីហនុ

១៤៖ រុស្ស៊ី៖ NATO ប្រើលេសប្រឆាំងរុស្ស៊ី ដើម្បីជួយផ្សព្វផ្សាយការលក់អាវុធរបស់សហរដ្ឋអាមេរិក

១៥៖ រដ្ឋសភាកំណត់កាលបរិច្ឆេទ បើកសម័យប្រជុំរដ្ឋសភា លើកទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ដោយមានរបៀបវារៈ៤

១៦៖ អតីតប្រធានាធិបតីរុស្ស៊ី៖ ទណ្ឌកម្មរបស់លោកខាងលិច មិនអាចធ្វើអ្វីវិមានក្រឹមឡាំងបានឡើយ

- ព័ត៌មាន Fresh News Plus

១៖ Google នឹងបិទការផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលមានបំណងគាំទ្រ ឬការពាររុស្ស៊ីពីការឈ្លានពាន អ៊ុយក្រែន

២៖ Apple ទិញក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Credit Kudos ក្នុងតម្លៃ ១៥០លានដុល្លារ ដើម្បីពង្រីកសេវាកម្មនៅទូទាំង ចក្រភពអង់គ្លស និងអឺរ៉ូប

៣៖ ក្រុមហ៊ុន LG Energy គ្រោងវិនិយោគទឹកប្រាក់រហូតដល់១.៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាគុយអគ្គីសនីថ្មីនៅក្នុងរដ្ឋ Arizona

៤៖ តារាហូលីវូដ Angelina Jolie សម្តែងក្ដីព្រួយបារម្ភខ្លាំង ចំពោះក្មេងស្រី នៅអាហ្វហ្កានីស្ថាន ត្រូវបានអាជ្ញាធរតាលីបង់ ហាមប្រាមមិនឲ្យចូលសាលា

៥៖ តារាល្បី Justin Bieber ចាប់ផ្តើមចេញសម្តែងព្រឹត្តិការណ៍ប្រគំតន្ត្រីតាមប្រទេសនានា ខណៈចុងឆ្នាំនេះលោកនឹងទៅប្រទេសម៉ាឡេស៉ី និងឥណ្ឌូនេស៉ី

៦៖ ព័រទុយហ្គាល់ បំបាក់តួកគី ៣-១ បន្តក្តីសង្ឃឹមទៅ World Cup 2022

៧៖ មិននឹកស្មាន! អ៉ីតាលី បន្តខកខានទៅលេង World Cup 2022 ទៀត ក្រោយចាញ់ម៉ាសេដូនី

៨៖ ក្តីសុបិន ៦៤ឆ្នាំរបស់វ៉េល នឹងត្រូវកាត់សេចក្តីពេលប៉ះអ៊ុយក្រែន ឬស្កុតឡេន ដើម្បីទៅ World Cup

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)