(ព្រះវិហា)រ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចាត់តាំងលោកវរសេនីយ៍ឯក ទ្រី លាងសេង នាយការិយាល័យគណនេយ្យ ដឹកនាំសហការីចុះសួរសុខទុក្ខ លោកស្នងការរងចំនួន៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅគេហដ្ឋាន។

ក្នុងឱកាសនោះ លោកវរសេនីយីឯក ទ្រី លាងសេង បានផ្តាំផ្ញើសួរសុខទុក្ខលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដែលជានិច្ចកាលលោកឧត្តមសេនីយ៍ស្នងការ តែងតែយកចិត្តទុកដាក់ពីជីវភាព និងសុខទុក្ខរបស់កងកម្លាំងនៅក្រោមឱវាទគ្រប់ៗរូប ពិសេសកងកម្លាំងដែលមានជម្ងឺកំពុងសម្រាកព្យាបាល។

សូមបញ្ជាក់ថា លោកស្នងរងទាំង៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅគេហដ្ឋានរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ត្រី អ៊ុយ ស៊ីថន ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
*ទី២៖ លោកឧត្តមសេនីយ៍ត្រី សំ សាមឿន ស្នងការរងផែនការងារគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងអគ្គីភ័យ
*ទី៣៖ លោកវរសេនីយឯក សេង ផល្លី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ។

អំណោយដែលយកទៅប្រគល់ជូនក្នុងឱកាសនេះ លោកស្នងការរងម្នាក់ៗ ទទួលបានទឹកដោះគោឆៅចំនួន ០២យូរ, ទឹកសុទ្ធចំនួន ០២កេស, ទឹកផ្លែឈើចំនួន ០១កេស និងថវិកាចំនួន ១លានរៀលផងដែរ៕