(ព្រះសីហនុ)៖ លោកវរសាននីយ៍ឯក ប៊ួរ សុធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តយុទ្ធនាការ ដឹកនាំកម្លាំងចុះជួយចែកទឹកជូនប្រជាពលរដ្ឋ ដែលរស់នៅនៅជិតសាលាសាគូរ៉ាទំនប់រលកចាស់ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។
មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សម្រាប់យុទ្ធនាការខាងលើនេះ កម្លាំងនគរបាល បានប្រើរថយន្តអគ្គិភ័យ២គ្រឿងសម្រាប់ដឹកជញ្ជូនទឹក និងចំណាយទឹកអស់ចំនួន៤ឡាន។
សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការនេះ ជាបន្តបន្ទាប់ ធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋ ដាច់ទឹកនោះទេ៕