(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៥៩នាក់ ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍៥៨ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៩៧នាក់ និងគ្មានអ្នកស្លាប់ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,៣៤៤នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,៣១៣នាក់, ស្លាប់សរុបចំនួន ៣,០៥៤នាក់៕