(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់៦នាក់ (ស្រី២នាក់) និងរបួសស្រាល៣នាក់ (ប្រុស)នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥ គ្រឿង រួមមានម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង និងរថយន្តធុនធំ ចំនួន៣គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់ ), បត់គ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៣នាក់)។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥០៨៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៤៣៨គ្រឿង និងពិន័យសរុប ២៦៤៥គ្រឿង ៕