(ភ្នំពេញ)៖ ក្នុងគោលដៅផ្តល់ភាពងាយស្រួល និងផ្តល់បច្ចេកវិទ្យា Digital ទៅដល់អតិថិជន ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន Hitachi Data Systems (HDS) បានសហការគ្នាជាដៃគូរ បង្កើតសិក្ខាសាលាជាលើកដំបូង ដែលស្តីអំពី «TRANSFORM TODAY MODERNIZE TOMORROW»។

សិក្ខាសាលានេះប្រព្រឹត្តទៅនៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ (SOKHA Phnom Penh Hotel) ក្នុងគោលបំណង ចែកចាយព័ត៌មាន និងបង្ហាញអំពីអត្ថប្រយោជន៏ ជាច្រើនរបស់ផលិតផល Hitachi Data Systems ទៅកាន់ស្ថាប័នទូរគមនាគមន៍ ធនាគារ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

លោកស្រី ស៊ីម ស្រីទូច ដែលជា Head of Sales របស់ក្រុមហ៊ុន Campura បានធ្វើការ ស្វាគមន៍ទៅកាន់សំណាក់អតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃ ចូលរួមសិក្ខាសាលានាពេលព្រឹកនេះ។ លោកស្រីបានថ្លែងថាសិក្ខាសាលានេះនឹងជួយចែក រំលែកនូវបទពិសោធន៏ល្អៗ ដើម្បីជួយបំពេញតំរូវការ និងជួយដោះស្រាយបញ្ហាផ្សេងៗពេលបច្ចុប្បន្ន។ ហើយលោកស្រីសង្ឃឹមថា ផលិតផលនេះពេញនិយម នៅក្នុងទីផ្សារនាពេលអនាគត។

ជាមួយគ្នានេះដែរ លោក Varghese Mathew ដែលជា Senior Solutions Consultant របស់ក្រុមហ៊ុន Hitachi Data Systems បានធ្វើបទ បង្ហាញពន្យល់ណែនាំ យ៉ាងលំអិតអំពីផលិតផល Hitachi Data System ដើម្បីឲ្យអតិថិជនបានយល់កាន់ តែច្បាស់អំពីគុណប្រយោជន៍ ក្នុងការប្រើប្រាស់ឲ្យបានសបស្រប ទៅតាមស្ថាប័ននីមួយៗ។
 
លោកបានបន្តថា ដោយសារទីផ្សារក្នុងប្រទេសកម្ពុជា បានកំពុងរីកដុះដាលពីមួយថ្ងៃ ទៅមួយថ្ងៃ Hitachi Data Systems តែងតែព្យាយាម រិះរកគន្លិះថ្មីៗ ក្នុងការជួយសប្រមសម្រួល រាល់បញ្ហាផ្សេងៗរបស់អតិថិជន។ ទោះបីយ៉ាងណាក៏ដោយ Hitachi Data Systems នៅតែបន្ត ស្វែងរក បច្ចេកវិទ្យាត្រូវបានវិវត្តជានិច្ច ដើម្បីជាជំរើសល្អសំរាប់អតិថិជន។

ជាចុងបញ្ចប់កម្មវិធីលោកក៏ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់អតិថិជនដែលបានចូលរួមកម្មវិធីនេះ ហើយលោកជឿជាក់ថា អតិថិជនទាំងអស់និងជួយគាំទ្រផលិតផល Hitachi Data Systems ដែលមានក្រុមហ៊ុន Campura ជាដៃគូយ៉ាងសំខាន់ ក្នុងការបំពេញតំរូវការនិង ជួយប្រឹក្សា ដោះស្រាយរាល់ បញ្ហាផ្សេងៗរបស់អតិថិជនផ្ទាល់ ក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕