(ភ្នំពេញ)៖ ប្រជាការពារម្នាក់ បម្រើការងារនៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានធ្លាក់ខ្លួនឈឺ និងកំពុងបន្តសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានទទួលការយកចិត្តទុកដាក់សួរសុខទុក្ខ និងលើកទឹកចិត្តឧបត្ថម្ភជាថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗ ពីតំណាងរបស់លោក ជា ពិសី អភិបាលខណ្ឌ និងអភិបាលរងខណ្ឌ ជាមួយមន្ត្រីរដ្ឋបាលខណ្ឌមួយចំនួនទៀត។

សូមជម្រាបថា សម្រាប់ប្រជាការពារសាលាខណ្ឌទួលគោក លោក កេត ទីតូ ដែលធ្លាក់ខ្លួនឈឺ និងកំពុងបន្តសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ហើយទទួលបានការយកចិត្តទុកដាក់សួរសុខទុក្ខ និងលើកទឹកចិត្តឧបត្ថម្ភ ជាថវិកាមួយចំនួន ដើម្បីជួយសម្រាលដល់ការផ្គត់ផ្គង់រាល់ការចំណាយផ្សេងៗ នាពេលនេះ រួមមាន៖ លោកអភិបាលខណ្ឌ ជា ពិសី ឧបត្ថម្ភចំនួន ៤០០,០០០រៀល, លោក ទៀវ សំអឿន ២០០,០០០រៀល, លោក ចាន់ បណ្ឌិត ១០០,០០០រៀល, និងក្រុមការងារសាលាខណ្ឌ ចំនួន ១,១០០,០០០រៀល។

ប្រជាការពារដែលធ្លាក់ខ្លួនឈឺ តាមរយៈតំណាងលោកអភិបាលខណ្ឌទួលគោក សូមគោរពថ្លែងអំណរគុណ និងសូមជូនពរផងដែរ ដល់លោក ជា ពិសី លោកអភិបាលរងខណ្ឌ ទៀវ សំអឿន និងលោក ចាន់ បណ្ឌិត ព្រមទាំងក្រុមការងារសាលាខណ្ឌទាំងអស់ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់បរិច្ចាកនូវធន់ធានផ្ទាល់ខ្លួនជានិច្ច ចំពោះមន្ត្រីក្រោមឱវាទ ក្រៅពីជ្រោមជ្រែងផ្នែកសមធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ៕