(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញការចោទប្រកាន់តាមរយៈគណនី Facebook ឈ្មោះ ស្រេត សុភក្ត្រ អតីតនាយផ្នែកបុគ្គលិក នៃការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកលើឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ជាស្នងការនគរបាលខេត្តថា ធ្វើការប្រកាន់បក្ខពួកនិយម និងគំរាមកំហែងតាមទូរស័ព្ទប្រើហិង្សាលើនគរបាលដែលជាប់វិន័យ ដែលមានជាប់សារធាតុញៀន និងអនុវត្តន៍តួនាទីភារកិច្ចលើសដែនកំណត់របស់តុលាការ។

បើតាមលិខិតបំភ្លឺរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ «កន្លងមកលោក ស្រេត សុភ័ក្ត្រ បានយកតួនាទីជានគរបាលជាតិ ទៅឆបោកប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ និងបានយកប្រាក់ជាង ១១១,៨០០ដុល្លារ ជាថ្នូរជួយរត់ការចូលធ្វើការក្នុងក្របខ័ណ្ឌនគរបាលជាតិ និងបានក្លែងឯកសារសាធារណៈ ហត្ថលេខា ត្រារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយកុហកប្រជាពលរដ្ឋថា បានប្រលងជាប់ តែធាតុពិតជាឯកសារក្លែងក្លាយ»

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៖