Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ជូនដំណឹងពីដំណើរការ វាយតម្លៃគុណភាពអប់រំ នៃការបណ្តុះបណ្តាល របស់គ្រឹះស្ថានឧត្តមសិក្សា នៅខែមិថុនា

05-05-2016 20:48

(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និជាប្រធានគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា នៅថ្ងៃទី៥ ខែឧសភានេះ បានជូនដំណឹងដល់លោក លោកស្រី សាកលវិទ្យាធិការ នាយក នាយិកា នៃគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ និងឯកជនទាំងអស់ អំពីការចាប់ផ្តើមដំណើរការការវាយតម្លៃគុណភាពអប់រំ ដែលចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១៦តទៅ។

លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ដំណើរការវាយតម្លៃគុណភាពអប់រំ នៃការបណ្តុះបណ្តាល របស់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ចាប់ពីខែមិថុនានេះ ស្របតាមសៀវភៅណែនាំ ស្ដីពីដំណើរការទទួលស្គាល់គុណភាពអប់រំ សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដោយប្រើស្ដង់ដារជាតិ និងក្រុមមន្ត្រីវាយតម្លៃអប់រំឧត្តមសិក្សា៕

ព័ត៌មានលម្អិតសូមអានលិខិតរបស់រដ្ឋមន្ត្រី ក្រសួងអប់រំទាំងស្រុង៖