(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ចូលបំភ្លឺផ្ទាល់មាត់នៅ​រដ្ឋសភា ក្នុងពេលដ៏ខ្លីខាងមុខនេះ ជុំវិញបញ្ហាមួយចំនួនក្នុងការអនុវត្តការងារ។

តាមរយៈលិខិតដែលផ្ញើចេញពីរដ្ឋសភាទៅសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បញ្ហាដែលក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិចង់ឱ្យ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បំភ្លឺនោះ រួមមាន ទី១. គោលការណ៍ច្បាប់ និងគោលនយបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន។ គោលការណ៍និងការអនុវត្តជាក់ស្តែង អធិការកិច្ចការឃុំខ្លួន។ ទី២ ការប្តឹងបរិហារ និងអំណាចធ្វើអធិបញ្ជារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ទី៣.សំណួរផ្សេងៗមួយចំនួនទៀត។

ខាងក្រោមនេះជាលិខិតរបស់ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៖