(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីបំពាក់នូវ ឋានន្តរសកិ្តជូនដល់នាយទាហាន ១៩១រូប ដែលក្នុងនោះមានថ្នាក់វរសេនីយ៍ឯក ១១រូប ថ្នាក់វរសេនីយ៍ទោ ៨៧រូប និងថ្នាក់វរសេនីយ៍ត្រី ចំនួន៩៣រូប។
ពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក និង លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមានមន្រ្តីចូលរួមជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា នៅថ្ងៃនេះដែរ ក៏មានការបញ្ចុះបឋមសិលាសាងសង់ អគារទីបញ្ជាការ របស់កងទ័ពជើងគោក ដែលមានទទឹង១២ មបណ្តោយ៣៦ ម កំពស់៣ជាន់។ អគារនេះជាជំនួយរបស់កងទ័ពប្រជាជនវៀតណាមជូនដល់បញ្ជាការដ្ឋានកងទ័ពជើគោក ក្នុងគម្រោង ទឹកប្រាក់ប្រមាណ ៣៥០,០០០ដុល្លារអាមេរិក៕