(ស្វាយរៀង)៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមនឹងដំបូលនៅពហុកីឡាដ្ឋាន ដែលទើបសាងសង់ នៅខេត្តស្វាយរៀង រងការខូចខាត យ៉ាងដំណំ ដោយសារ ភ្លៀង លាយឡំ និង ខ្យល់កន្រ្តាក់។ ហេតុការណ៍ ភ្លៀង លាយឡំ និងខ្យល់កន្រ្តាក់ យ៉ាងខ្លាំងនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជាជាង៤ ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ច នៅខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា «នៅមុននេះបន្តិច មានភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋ មិនតិចនោះទេប៉ើងដំបូល និងរងការប៉ះពាល់ ក្រៅពីនោះ ដំបូលនៅពហុកីឡាដ្ឋានខេត្តស្វាយរៀង ដែលទើបកសាង ក៏បានប៉ើងដំបូងទាំងផ្ទាំងៗ ដោយសារតែ ភ្លៀង និង ខ្យល់កន្រ្តាក់នេះ»។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង រួមនឹងក្រុមការងារជំនាញជាច្រើននាក់ទៀត បានចុះទៅជួយអន្តរាគមន៍ ប្រជាពលរដ្ឋរងគ្រោះដល់កន្លែងកើតហេតុផងដែរ៕