កម្លាំងគយចល័តបើកប្រតិបត្តិការ ចាប់បានរថយន្តទំនើបៗ អត់ពន្ធ២គ្រឿងម៉ាក Lexus, Camry
05-05-2016 17:45
(ភ្នំពេញ)៖ កម្លាំងគយចល័ត បានប្រតិបត្តិការចាប់បានឡានសេរីទំនើបៗ ចំនួន២គ្រឿងអត់ពន្ធ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិ សាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦។
មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បាន រួមមាន Lexus ១គ្រឿង និងម៉ាក Camry ១គ្រឿង។
មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាច ឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។ ទីតាំងដែលចាប់រថយន្តបានមាន៖ ម៉ាក Lexus 350 ចាប់បាននៅស្តុប ណានជីង រាជធានីភ្នំពេញ និងម៉ាក Camery 013 ចាប់បាននៅផ្សារថ្មី រាជធានីភ្នំពេញ៕