(ភ្នំពេញ)៖ ស្ពានទិព្វ ដែលជាស្ពានបុរាណវែងជាងគេ មានទទឹង១៦ម៉ែត្រ គុណបណ្តោយ១៥១ម៉ែត្រ កសាងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ ស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងទ្រុឌទ្រោមដោយសារភាពចំណាស់ បានអភិរក្ស និងជួសជុលឡើងវិញហើយ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦តទៅ។
សម្តេចតេជោបញ្ជាក់ថា មន្រ្តីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកទទួលខុសត្រូវអភិរក្ស និងជួសជុលឡើងវិញ នេះបើយោងតាម Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូចច្នោះថា «ស្ពានទិព្វដែលជាស្ពានបុរាណវែងជាងគេ (ទទឹង១៦ម៉ែត្រ x បណ្តោយ១៥១ម៉ែត្រ) កសាងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ ស្ថិតនៅក្នុង ភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងទ្រុឌទ្រោម ដោយសារភាពចំណាស់ គឺត្រូវបានអភិរក្ស និងជួសជុលឡើងវិញ ដោយមន្រ្តីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះតទៅ។ បើគ្មានសន្តិភាពទេ គឺកម្ពុជាពិតជាគ្មានការលូតលាស់អ្វីឡើយ។ សន្តិភាពបានផ្តល់ឱកាស ដល់ប្រទេសយើងក្នុងការថែរក្សា និងអភិរក្សប្រាសាទបុរាណជា ច្រើនរួមទាំង ស្ពានបុរាណដូចបានឃើញស្រាប់នៅពេលនេះ។ សូមបងប្អូនជនរួមជាតិរួមគ្នាការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យ បានគង់វង្សទាំងអស់គ្នា»៕