(ភ្នំពេញ)៖ នៅម៉ោង ៣៖៤០នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីថ្មី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមជំនួបពិភាក្សាជាមួយឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជាទាំងអស់ នៅទីស្តីការក្រសួងការបរទេស។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី៥ ខែឧសភា ថា ជំនួបនេះអាចជាការបង្ហាញមុខរបស់លោកទេសរដ្ឋមន្រ្តី ជាមួយឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការងារឲ្យកាន់តែល្អប្រសើរ។
បើទោះបីជាមានការបញ្ជាក់ថា ជំនួបនេះអាចជាការពិភាក្សាដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសជាដៃគូក្តី តែមានការ មើលឃើញថា ការកោះហៅឯកអគ្គរាជទូត និងរដ្ឋទូតប្រចាំនៅកម្ពុជា របស់លោក ប្រាក់ សុខុន មិនមែនជារឿងចៃដន្យនោះ ឡើយ គឺបានធ្វើឡើងភ្លាមៗនៅចំពេល ដែលតំណាងរាស្រ្តគណបក្សប្រឆាំង មន្រ្តីការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចាប់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងផ្សេងៗគ្នា។
ការកោះហៅនេះ ត្រូវបានគេមើលឃើញថា អាចជាការកោះហៅ ដើម្បីបរិយាយ និងរៀបរាប់ពីស្ថានភាពពិតជាក់ស្តែងជុំវិញស្ថាន ការណ៍ដ៏រជើបរំជួលក្នុងប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសជាមិត្ត និងមជ្ឈដ្ឋានអន្តរជាតិ ឲ្យបានជ្រាបច្បាស់អំពីរឿងរ៉ាវទាំង អស់ចៀសវាងការវាយតម្លៃខុស មកលើរាជរដ្ឋាភិបាលកម្ពុជា៕