(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៩៩នាក់ ក្នុងនោះករណីនាំចូលចំនួន៧នាក់ និងឆ្លងក្នុងសហគមន៍៩២ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៨២នាក់ និងស្លាប់១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,០៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,០៣៨នាក់, ស្លាប់សរុបចំនួន ៣,០៥២នាក់៕