Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នាំយកអំណោយ ទៅជូនគ្រួសារចាស់ជរា គ្មានទីពឹងនៅស្រុកស្នួល

05-05-2016 15:14

(ក្រចេះ)៖ លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បាននាំយកអំណោយទៅចែកជូន គ្រួសារចាស់ជរា គ្មានទីពឹងចំនួន២គ្រួសារ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចជ្រួសជ្រៅ ភូមិពោធិសាលឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ក្រោយពីលោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត ទទួលបានព័ត៌មានថា មានគ្រួសារចាស់ជរា គ្មានទីពឹងជួបការលំបាក លោកមេបញ្ជាការ អាវុធហត្ថខេត្តក្រចេះ ក៏បានផ្តល់អំណោយមួយចំនួន តាមរយៈលោក អ៊ុល ឆាយ មេបញ្ជាកាអាវុធហត្ថស្រុកស្នួល ជាអ្នកនាំយកអំណោយ ទៅចែកជូនដោយផ្ទាល់។

លោក អ៊ុល ឆាយ មេបញ្ជាការអាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា អំណោយទាំងនោះក្នុង១គ្រួសារ ទទួលបានដូចជា អង្ករ២បេ មី១កេស ត្រីខ១យួរ ទឹកដោះគោឆៅ១យួរ ទឹកត្រី១យូរ ទឹកស៊ីវអ៊ីវ១យួរ ទឹកសុទ្ធ៥យួរ បីចេង១គីឡូក្រាម ស្ករស១គីឡូក្រាម និងថវិកាចំនួន ២៣ម៉ឺនរៀល៕