(ភ្នំពេញ)៖ ដើម្បីបង្កើនភាពកក់ក្ដៅ និងភាពសប្បាយរីករាយ ដោយស្ដែងចេញពីការដឹងគុណរបស់កូនៗ ទៅលើអ្នកម្ដាយ ដែលបានផ្ដល់កំណើត និងចិញ្ចឹមបីបាច់ថែរក្សា ដោយគ្មានវាចាមួយមាត់ឡើយថា នឿយហត់ គឺមានតែពាក្យថា ចង់ឃើញកូនរបស់ខ្លួន ជាកូនល្អស្ដាប់ដំបូន្មាន ដើរលើវិថីថ្កុំថ្កើន ដ៏មានអនាគតល្អភ្លឺស្វាង ដោយមិនខ្វល់ឡើយថា អ្នកម្ដាយរូបនេះ នឹងឆ្លងកាត់នូវការលំបាកអ្វីខ្លះ ដូច្នេះកូនៗទាំងអស់គួរតែបង្ហាញអ្វី ដែលអស្ចារ្យសម្រាប់គាត់ក្នុងថ្ងៃទិវាគុណអ្នកម្ដាយ?។
ក្នុងទិវាគុណអ្នកម្ដាយ (Mother’s Day) ផ្សារទំនើបវឌ្ឍនៈកាពីតាល បានប្រារព្ធកម្មវិធីពិសេសៗជាច្រើនដូចជា ការប្រកួតប្រជែងតាមរយៈ វីដេអូ ដោយគ្រាន់តែថតវីដេអូ របស់អ្នកបង្ហាញពីក្ដីស្រលាញ់របស់អ្នក ទៅលើអ្នកម្ដាយ ហើយផ្ញើទៅកាន់ Inbox របស់ Facebook page Vattanac Capital, បន្ទាប់មកវីដេអូរបស់អ្នក នឹងត្រូវបានបង្ហោះចូលទៅកាន់ Facebook Page Vattanac Capital ដែលចាប់ផ្ដើមពីថ្ងៃទី២-៧ ខែឧសភាម៉ោង១១ត្រង់ ចំពោះអ្នកដែលទទួលបានការ Like & Share ច្រើនជាងគេ នឹងឈ្នះក្នុងកម្មវិធីនេះដែលនឹងត្រូវប្រកាសក្នុង Facebook Page Vattanac Capital នៅថ្ងៃទី៧ ឧសភា វេលាម៉ោង៨យប់។
ជាងនេះទៅទៀតចំពោះអ្នកឈ្នះក្នុងកម្មវិធីនេះ នឹងទទួលបាននំ Cake Mother’s Day និងតែ TWG សម្រាប់មនុស្ស២នាក់ដោយឥតគិតថ្លៃ នៅភោជនីយដ្ឋាន TWG ក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាល ចំនួន៣រង្វាន់។
ទន្ទឹមនឹងនោះ រាល់អតិថិជនដែល ជាវផលិតផលនៅផ្សារទំនើបវឌ្ឍនៈកាពីតាល ក្នុងហាង L’Occitane នឹង Petit Bateau ចាប់ពី ១០០-១៩៩ដុល្លារ នឹងទទួលបាន ប័ណ្ណទឹកប្រាក់ ៨ដុល្លារ នឹង ការម៉ាស្សាដៃដោយឥតគិតថ្លៃ បើជាវចាប់ពី២០០ដុល្លារឡើងទៅនៃហាង ផ្សេងៗទៀតក្នុងផ្សារទំនើប នឹងទទួលបានប័ណ្ណទឹកប្រាក់ ៨ដុល្លារ ការម៉ាស្សាដៃនៅ L'Occitane Store , ការញុំាតែ នឹង នំ Cake Mother’s Day សំរាប់មនុស្ស ២នាក់នៅហាង TWG ផងដែរ។
កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតឲ្យសោះ ពិសេសរាល់ការជាវនូវទំនិញដែលមានស្លាកយីហោល្បីៗ ពីបរទេស គុណភាពខ្ពស់តម្លៃសមរម្យ ទាំងអស់គ្នា ដូចជា Brioni, Christofle, Clarins, Hugo Boss, L’Occitane, Longchamp, Petit Bateau, Salvatore Ferragamo, TWG Tea នៅផ្សារទំនើបវឌ្ឍនៈកាពីតាល៕