(ភ្នំពេញ)៖ អាស៊ានកំពុងរៀបចំកម្មវិធីប្រកួតប្រជែងរូបថតយុវជនអាស៊ានឆ្នាំ២០២២ (ASEAN Youth Photo Competition 2022) ថ្នាក់ជាតិសម្រាប់ប្រទេសកម្ពុជា ដោយចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។

កម្មវិធីនេះនឹងជំរុញឱ្យលោកអ្នកក្លាយជាតំណាងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញស្នាដៃថតរូបភាពរបស់ខ្លួន។

កុំឲ្យឱកាសបង្ហាញសមត្ថភាព និងក្លាយទៅជាជ័យលាភីនៅក្នុងតំបន់អាស៊ាននេះកន្លងផុតទៅ។

សម្រាប់អ្នក់មានចំណាប់អារម្មណ៍ អាចចុះឈ្មោះនៅទីនេះ៖ https://forms.gle/comNmu6k195c3KDx9

សម្រាប់ព័ត៌មានបន្ថែម៖ http://shorturl.at/ekpPU
ចុចនៅទីនេះទៅកាន់តំណតេឡេក្រាម៖ https://t.me/+nCc1auyjuzQwMDY1