(ព្រះវិហារ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ អញ្ជើញទៅពិនិត្យព្យាបាលជំងឺ និងវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ខែមីនាឆ្នាំ២០២២ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់អន្តរជាតិ។

យោងសេចក្តីជូនដំណឹងរបស់ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែមីនានេះ បានបញ្ជាក់ថា ជំងឺដែលត្រូវព្យាបាល និងវះកាត់ដោយឥតគិតថ្លៃរួមមាន ជំងឺរលាកខ្លួនប្រាណ និងមុខមាត់, ជំងឺក្លនលូននៅពោះ, ឆែបមាត់, ឆែបក្រអូម, ដុំពក និងគីសផ្សេងៗ, ក្លនលូន, ពងស្វាសមិនធ្លាក់ចុះ, បំពង់បង្ហូរនោមខុសប្រក្រតី, ដុំសសៃឈាម, រន្ធគូទបិទមិនជិត, ក្លនលូនចូលសន្ទះទ្រូង, លើស និងជាប់ម្រាមដៃ, ភាពមិនជិតរវាងប្រហោងច្រមុះ និងមាត់ដោយសារក្រអូម និងការព្យាបាលដោយចុះលើពងស្វាសខុសប្រក្រតី៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៖